ខេត្តបន្ទាយមានជ័យ៖នាំនាងឆ្លងដែនទៅរកការងារនៅថៃ តាមព្រៃចាប់នាងរំលោភរហូតបានសម្រេចយកថ្នាំពន្យកំណើតនាងលេប២បន្ទះមកស្រុកខ្មែរវិញម្តាយប្តឹងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
ជនសង្ស័យមានឈ្មោះ ឆាន់ ពេស់ ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងស្រីរងគ្រោះមានឈ្មោះ រ.ដ.ល អាយុ១៧ឆ្នាំរស់នៅភូមិជាមួយគ្នា។
លោកវរសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថានៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាន់ ពេស់ គឺកម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានទទួលបណ្តឹងពីស្ត្រីឈ្មោះ រៀម ជាម ភេទស្រីអាយុ៤៩ឆ្នាំ(ត្រូវជាម្តាយស្ត្រីរងគ្រោះ)បានប្តឹងឈ្មោះ ឆាន់ ពេស់ ពីរំលោភកូនស្រីរបស់គាត់កាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៦ដែលប្រព្រឹត្តក្នុងទឹកដីថៃ។
ក្រោយពេលទទួលបណ្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ខែមីនាឆ្នាំ២០១៧នៅចំណុចភូមិភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅពេលជនសង្ស័យឈ្មោះ ឆាន់ ពេស់ ចាប់បង្ខំនាងរំលោភ គឺខណៈពេលដែលនាងឆ្លងដែនដោយខុសច្បាប់ជាមួយជនសង្ស័យដល់ព្រៃស្ងាត់បានចាប់នាងបង្ខំរំលោភរហូតបានសម្រចក្នុងទឹកដីថៃ។
ក្រោយពេលចាប់នាំរំលោភហើយបានទិញថ្នាំពន្យារកំណើត២បន្ទះអោយនាងលេបព្រោះខ្លាចនាងមានផ្ទៃពោះ។ លុះដល់កន្លែងធ្វើការងារប្រទេសថៃបានប្រាប់សាច់ញាតិបានទូរស័ព្ទប្រាប់ម្តាយនៅស្រុកខ្មែរប្តឹងទាមទាសំណងពីជនសង្ស័យចំនួន៤០.០០០បាត(បួនម៉ឺនបាត)ហើយណាត់មកស្រុកខ្មែរវិញដើម្បីជជែកគ្នាតែជនសង្ស័យឈ្មោះ ឆាន់ ពេស់ មិនព្រមសំណងតាមការទាមទារទើបប្តឹងអោយចាប់ខ្លួន។
លោកវរសេនីយ៍ទោ ព្រម្ម ថេង បានបញ្ជាក់ថា តាមចម្លើយជនសង្ស័យឈ្មោះ ឆាន់ ពេស់ បានសារភាពខ្លួនពិតជាបានចាប់នាងរំលោភបានសម្រេច ហើយខ្លាចនាងមានផ្ទៃពោះបានទិញថ្នាំពន្យារកំណើត២បន្ទះអោយលេប ហើយម្តាយនាងដឹងណាត់មកស្រុកខ្មែរប្តឹងទាមទារសំណងបួនម៉ឺនបាតគ្មានលុយអោយបានប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន។ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕