វៀតណាម​ទាមទារ​ឲ្យ​ចិន​ឈប់​បំពានលើ​ដែន​អធិបតេយ្យ​របស់ខ្លួន​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​ហាណូយ​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក Le Hai Binh ថ្លែង​កាលពី​ម្សិលមិញ​ថា វៀតណាម​ប្រឆាំង​ដាច់អហង្ការ និង​ទាមទារ​ឲ្យ​ចិន​គោរព​ច្បាប់​អន្តរជាតិ​ឈប់​ឲ្យ​នាវា​ដឹក​អ្នកដំណើរ​ចូលទៅ​ដែនទឹក​ដែលជា​ដែន​អធិបតេយ្យ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​
​លោក​បន្តថា សកម្មភាព​នេះ​គឺ​បំពាន​យ៉ាងខ្លាំង​លើ​ដែន​អធិបតេយ្យភាព​វៀតណាម និង​បំពាន​លើ​ច្បាប់​អន្តរជាតិ ហើយ​ឈប់​ធ្វើ​សកម្មភាព​របៀបនេះ​លើក​ក្រោយ​ទៀត​។​
​នាវា​ដឹក​អ្នកដំណើរ​កំសាន្ត​របស់​ចិន​មួយគ្រឿង ផ្ទុក​មនុស្ស​ជាង​៣០០​នាក់ ធ្វើដំណើរ​ទៅ​តំបន់​មាន​ជម្លោះ នៅ​កោះ​ប៉ា​រ៉ា​សែ​ល កាលពីដើម​ខែមីនា​នេះ​។
​គួរ​បញ្ជាក់ថា ចិន​អះអាងថា សមុទ្រ​ចិន​ខាងត្បូង​ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ​គឺ​៩០% ជា​របស់ខ្លួន​។ ចំណែក​វៀតណាម ប្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង តៃវ៉ាន់ ក៏​អះអាងថា ពួកគេ​មាន​ចំណែក​នៅ​ទី​នោះដែរ​៕

1