ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​មនុស្ស​៧​នាក់​សង្ស័យ​ជា​សមាជិក​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​មនុស្ស​៧​នាក់​ត្រូវបាន​នគរបាល​ប្រឆាំង​អំពើ​ភេរវកម្ម​បាន​ឃាត់ខ្លួន ដោយ​សង្ស័យថា សមាជិក​ពួក​រដ្ឋ​ឥស្លាម ដែល​ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​២​នាក់ និង​ជនជាតិ​ហ្វីលីពីន​៥​នាក់ គឺមាន​ការរៀបចំ​រចនា​សម្ព័ន្ធ​ចន្លោះ​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១២ មីនា​នៅ​រដ្ឋ Sabah និង Selangor​។ នេះ​បើ​យោងតាម​សារព័ត៌មាន​Channel News Asia​។​
​សមត្ថកិច្ច​បា​និយាយថា ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ​២​នាក់​ជា​ស្ត្រី​។ ដំបូង​ឡើយ​គឺ​ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​២​នាក់​អាយុ​ចន្លោះ​ពី​១៨​ទៅ​២៧​ឆ្នាំ ដែល​គេ​សង្ស័យថា កំពុង​ប្រមូល​មូ​និ​ធិ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ពួក​រដ្ឋ​ឥស្លាម​។ សមត្ថកិច្ច​បញ្ជាក់ថា អ្នក​ទាំងពីរ​នេះ ធ្វើ​សកម្មភាព​នៅ​ខាងត្បូង​ហ្វីលីពីន​ជាមួយ​ពួក​រដ្ឋ​ឥស្លាម​តាំងពី​ឆ្នាំ​២០១៤​។
​ចំណែក​ជនជាតិ​ហ្វីលីពីន​២​នាក់​ផ្សេងទៀត គឺ​បុរស​ម្នាក់​និង ស្ត្រី​ម្នាក់ គឺ​រង​ការ​ចោទថា ជាប់​ពាក់ព័ន្ធ​និង​សកម្មភាព​របស់​រដ្ឋ​ឥស្លាម​នៅ​ភាគខាងត្បូង​ហ្វីលីពីន តាមរយៈ​រដ្ឋ​Sabah​។ ចំណែក​ជនជាតិ​ហ្វីលីពីន​ម្នាក់ទៀត ជា​អ្នកបើកបរ ត្រៀម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​ចូលរួម​ជាមួយ​ពួក​រដ្ឋ​ឥស្លាម​។​
​ជនជាតិ​ម៉ាឡេស៊ី​ចុងក្រោយ​ត្រូវបាន​ឃាត់ខ្លួន នៅក្នុង​ប្រទេស​តួ​ក​គី ពេលដែល​ព្យាយាម​ចូលក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជាមួយ​ពួក​រដ្ឋ​ឥស្លាម ហើយ​ត្រូវ​បញ្ជូនមក​ម៉ាឡេស៊ី​វិញ​៕

1