បុគ្គលិកអគ្គិសនីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅលើបង្គោលភ្លើង
ខេត្តសៀមរាប៖បុរសជាបុគ្គលិកអគ្គិសនីត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅលើបង្គោលភ្លើង ខណៈឡើងតភ្ជាប់បណ្តាញដោយខុសបច្ចេកទេស ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្លូវលំ វត្តជីក្រែង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជា សុខ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិសំរោងធំឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានឡើងតចរន្តអគ្គិសនីនៅលើបង្គោលភ្លើង ចំណុចផ្លូវលំ វត្តជីក្រែង ដោយតខុសបច្ចេកទេសក៏បានឆក់ស្លាប់នៅលើបង្គោលភ្លើងតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕