កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ផ្លែឈើ “​ពីង​យ៉ាន់​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​កម្លាំង​នគរបាល​ជំនាញ​នាយកដ្ឋាន​អន្តោប្រវេសន៍ នគរបាល​សេដ្ឋកិច្ច កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជនបរទេស ពិនិត្យ​ទឹក​ផ្លែឈើ​រោង​ក្នុង​សិប្បកម្ម​ផលិត​ទឹក​ផ្លែឈើ យុ​ី​ហោ “​ពីង​យ៉ាន់​” ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៧​នេះ នៅ​ទីតាំង​ផ​កិត​ទឹក​ផ្លែឈើ​តែម្តង ។​
​នគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ទឹក​ផ្លែឈើ​ខាងលើ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃើញថា​ក្នុង​ទីតាំង​ផលិត ម្ចាស់​ទីតាំង​ជា​ជន​ជាតិចិន ៦​នាក់ ប្រុស​៥​នាក់ ស្រី​១​នាក់ មាន​កម្មករ​ខ្មែរ​ចំនួន​៥​នាក់ បម្រើ​ការងារ​ផលិត​ទឹក​ផ្លែឈើ យ៉ី​ហោ​« ពីង​យ៉ាន់ » ក្រោយពី​នគរបាល​ជំនាញ នាយកដ្ឋាន​អន្តោប្រវេសន៍ ពិនិត្យ​ទៅលើ​ឯកសារ​លិខិតឆ្លងដែន សៀវភៅ​ការងារ​ឃើញថា ត្រឹមត្រូវ ។ ចំណែក​នគរបាល​ជំនាញ​សេដ្ឋកិច្ច​បាន​ពិនិត្យ​លើ​ផលិតផល​ទឹក​ផ្លែឈើ​វិញ​ឃើញថា មាន​អាជ្ញា​ប័​ណ្ឌ មាន​ឯកសារ មានច្បាប់​អនុញាតិ ទើប​សមត្ថកិច្ច​គ្រាន់តែ អប់រំ​ធ្វើយ៉ាងណា​ការផលិត រក្សាបាន​នូវ​គុណភាព​ល្អប្រសើរ ហើយ​ចូលរួម​កិច្ចសហការ​ណ៍​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ឲ្យ​បានល្អ ជៀសវាង​លួច​ក្លែងបន្លំ ឯកសារ ស្នាក់នៅ គុណភាព ផលិតផល ។​
​ក្រោយពី​ពន្យល់​អប់រំ​ណែនាំ​រួច កម្លាំង​សម្រេច​ដកថយ​វិលត្រឡប់​ចេញ​វិញ ដោយ​រក​មិនឃើញ មាន​អ្វីដែល​មិន​ប្រក្រតី​៕

17310857_1846133618958533_435250502_o17353038_1846133642291864_85023862_n 17357115_1846133635625198_1592694121_o17273943_1846133632291865_448362135_o 17274021_1846133622291866_2101990880_o