សព​ពលករ​២​នាក់​ទៀត​ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​មក​ប្រគល់​ឲ្យ​សាច់ញាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​អាជ្ញាធរ​ថៃ​បាន​ដឹកបញ្ជូន​សព​ពលករ​ខ្មែរ​២​នាក់មក​ប្រគល់​ឲ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​កាលពី​ព្រលប់​ថ្ងៃទី​១៤ មីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ដែល​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គរ និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ហើយ​ក្នុង​ខេត្ត​ជាមួយគ្នា​លើទឹក​ដី​ថៃ​ត្រូវបាន​ភាគី​ថៃ​ជួយ​បញ្ជូន​ឲ្យ ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គរ តាម​ប្រភពពី​សាច់ញាតិ​សព​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​បាន​ស្លាប់​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៣ មីនា​ដោយសារ​ខ្យល់គរ ឈ្មោះ មៀន សាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករសំណង់ និង​មាន​ទីលំនៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ឈ្មោះ ឆន ធឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករសំណង់​មាន​ទីលំនៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​៕

0ed47422-34e3-42ef-8ddb-b7a4f0d5560de177b8fb-827e-42d9-a2b0-c6f5257dc48a