ដោយ៖ប៉ែន សុផល
បាត់ដំបង៖ម្ចាស់ដេប៉ូចែកចាយចំណីសត្វនិងចិញ្ចឹមទារ តែម រដ្ឋា កំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានកំពុងបង្ហូរទឹកកាកសំណល់អាចម៍ទារស្អុយ ទៅក្នុងប្រឡាយទឹកបង្ករផលប៉ះពាល់និងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងររយៈពេលជាង៣ខែមកហើយដោយមិនមានការអើពើពីសំណាក់អាជ្ញាធរណាឡើយ បើទោះបីមានការផ្តិតមេដៃប្តឹងតវ៉ាពីប្រជាពលរដ្ឋក៏ដោយ ។
ប្រជាពលរដ្ឋ២៧គ្រួសារតំណាងអោយ ភូមិគោខ្ពស់ និងភូមិប្រគាប ស្ថិតក្នុងឃុំរូងជ្រៃ ស្រុកថ្មគោល បានលើកឡើងថា បច្ចុប្បន្ននេះ ទឹកកាកសំណល់អាចម៍ទារផ្សេងៗដែលបង្ហូរចេញពីក្នុងដេប៉ូចែកចាយចំណីសត្វនិងចិញ្ចឹមទារ(តែម រដ្ឋា)មកក្នុងប្រឡាយ វាមានក្លិនស្អុយដែលមិនអាចបង្ហូរយកទឹកមកប្រើប្រាស់បានជាពិសេសទៅទៀតបាននិងកំពុងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ ។
ជាក់ស្តែង អ្នកស្រី ភូ សង អាយុ៥១ឆ្នាំ តំណាងអោយប្រជាពលរដ្ឋ រងផលប៉ះពាល់ក្នុងការបង្ហូរទឹកកាកសំណល់អាចម៍ទារស្អុយពីក្នុងដេប៉ូចែកចាយចំណីសត្វនិងចិញ្ចឹមទារ(តែម រដ្ឋា)ចូលក្នុងប្រឡាយខាងលើនេះ បានលើកឡើងថា ប្រឡាយ១ខ្សែនេះមានសារះសំខាន់ណាស់ដែលកន្លងមកគឺអាចនាំទឹកចេញពីស្ទឹងបវេលមកចែកចាយបន្តអោយពលរដ្ឋប្រើប្រាស់បានជាច្រើនភូមិ តែរយៈពេលជិត៤ខែមកនេះមិនអាចប្រើប្រាស់បានដោយសាម្ចាស់ដេប៉ូចែកចាយចំណីសត្វនិងចិញ្ចឹមទារ(តែម រដ្ឋា)បានបង្ហូរទឹកស្អុយ អាចម៍ទារចូល បើទោះជាពួកគាត់បានប្រាប់និងផ្តិតមេដៃប្តឹងទៅលោកមេឃុំចំនួន២ដងហើយក្តីក៏មិនឃើញមានអាជ្ញាធរណារម្នាក់ចុះមកអើពើ ឬដោះស្រាយជូនពួកគាត់ឡើយ បណ្តោអោយបុគ្គលមួយនេះធ្វើបង្ករព្យុះភ្លៀងតាមអំពើចិត្ត។
ពាក់ព័ន្ធនឹងករណីនេះលោក យូ សឿម មេឃុំរូងជ្រៃ បានប្រាប់សារព័ត៌មានយើងថា៖បញ្ហាការបង្ហូរទឹកស្អុយអាចម៍ទារពីក្នុងដេប៉ូចែកចាយចំណីសត្វនិងចិញ្ចឹមទារ(តែម រដ្ឋា)ចូលក្នុងប្រឡាយលោកទទួលស្គាល់ថាមានពិតប្រាកដមែន ប៉ុន្តែលោកបានចុះទៅនែនាំពីរដងហើយតែគេមិនស្តាប់ មិនថាគេអាងស្អី ៕