ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖បុរសម្នាក់បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់យីហោ “មានជ័យ” ពេលដែលបានបុគ្គលិកផ្ទះសំណាក់ប្រទះឃើញ ក៏បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី១៥ខែមិនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះសំណាក់យីហោ “មានជ័យ” ជាន់ទី៣បន្ទប់លេខ៣០៦ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលបានធ្វើអត្តឃាតចង.កខាងលើមានឈ្មោះ ម៉ៅ សារ៉ាត់ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្វាយ ឃុំតាកោ ស្រុកកំពុងលាវ ខេត្តព្រៃវែង។
សមត្ថកិច្ចបានអោយដឹងក្នុងហេតុការណ៍នេះថាមុនពេលកើតហេតុវេលាម៉ោង១០ព្រឹកថ្ងៃទី ១៤ ខែមិនាឆ្នាំ២០១៧ បុរសរងគ្រោះខាងលើ បានធ្វើដំណើរដោយថ្មើរជើរចូលមកដេកផ្ទះសំណាក់ខាងលើរហូតមកដល់ថ្ងៃកើតហេតុ ម្ចាស់ផ្ទះសំណាក់មានការងើយឆ្ងល់ ក៏បានអោយបុគ្គលិកទៅពិនិត្យមើលក៏ស្រាប់តែឃើញបុរសនោះចង.កស្លាប់បាត់ទៅហើយ ទើបបង្កអោយមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យថាសពពិតជាស្លាប់ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ទើបយកសពទៅរក្សាទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើការបូជា និងស្រាវជ្រាវរកសាច់ញាតិ៕