ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ករណីប៉ងរំលោភឈានដល់សម្លាប់ទារិកាម្នាក់និងបង្ករអោយរបួសមនុស្ស៤នាក់ទៀតកាលពីដើមខែមីនាត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបាន។
លោកឧត្តមសេនីយត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌នៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងថា ជនសង្ស័យដែលរត់គេចខ្លួនមួយរយះបន្ទាប់ពីបានធ្វើសកម្មប៉ងរំលោភឈានដល់សម្លាប់ទារិកាម្នាក់និងបង្ករអោយមនុស្ស៤នាក់ទៀតរងរបួសធ្ងន់និងស្រាលពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានក្រោមការស៊ើបអង្កេតផ្អែកតាមជំនាញប្រកៀកប្រកិតរយះពេល១៣តាំងពីនៅចំនុចបន្ទាត់ព្រំដែនរហូតដល់ជនសង្ស័យមកសម្ងំគេចខ្លួនក្នុងមូលដ្ឋានស្រុងមោងឬស្សី ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះហុង ពិសី ភេទប្រុស អាយុ៣២ឆ្នាំមុខ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ជននេះជាមុខសញ្ញាចាស់ធ្លាប់សម្លាប់មនុស្ស១ករណីរួចមកហើយនៅក្នុងទឹកដីប្រទេសថៃកាលពីប៉ុន្មានឆ្នាំមុន។
គួរបញ្ជាក់ថា ជនដៃដល់កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧កន្លងមកនេះបានព្យាយាមប៉ងចាប់រំលោភក្មេងស្រីមិនបានសម្រេចរហូតដល់សម្លាប់ទារិកាម្នាក់ដោយវាយនិងដុំឥដ្ឋត្រង់ក្បាលនិងបានវ៉ៃអោយរបួសធ្ងន់និងស្រាលមនុស្សចំនួន៤នាក់ផ្សេងទៀតហើយគេចខ្លួនរហូតមក៕