បើក​ម៉ូតូ​ជែង​រថយន្ត​មិន​ផុត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2017 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ជា​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​កណ្តាល​ថ្នល់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ទៅបុក​រថយន្ត​នៅខាងមុខ​ក្នុង​ទិ​ដៅ​បញ្ច្រាស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​០១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧-១៨​ស្ថិត នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ភោគ​.​ទ្រី​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ព្នៅ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV.7239​ក្នុងទិសដៅ​អ្នក​លឿង ភ្នំពេញ​។ ចំណែក​រថយន្ត​បង្ក​ជា​ប្រភេទ​កុងតឺន័រ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.0818​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​ភ្នំពេញ​.​អ្នក​លឿង (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​)​។​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាលមកពី​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដល់​ចំណុចកើតហេតុ​បាន​បើក​វ៉ា​រថយន្ត​នៅខាងមុខ​ក្នុងទិសដៅ​ស្រប​ក៍វាក់​និង​រថយន្ត​កុង​តឺ​ន​រ័​បើ​កមក​ខាងមុខ​ក្នុងទិសដៅ​បញ្ច្រាស់​បណ្តាល​ឲ្យ​រថយន្តបុក​ពេញទំហឹង​បោក​ក្បាល​នៅ​កណ្តាល​ថ្នល់​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​៕

IMG-20170316-WA0000IMG-20170316-WA0003 IMG-20170316-WA0006