ជន​ឆបោក​ធានា​នាំចូល​ធ្វើការ​រោងចក្រ​ម្នាក់​ត្រូវ​ក្រុម​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ជនរងគ្រោះ​មួយក្រុម​នាំគ្នា​ចាប់​ឃាត់ខ្លួន​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ជនសង្ស័យ បាន​ឆបោក​ទៅលើ​ក្រុម​ជនរងគ្រោះ​គ្នា​៤​នាក់ ក្នុង​ម្នាក់​បោក​យកលុយ​៧​ម៉ឺន​រៀល ដោយ​ប្រើល្បិច​ថា​ធានា នាំចូល​ធ្វើ​ការងារ​រោងចក្រ​មួយ​នៅ​ម្តុំ​ផ្លូវ​វ៉ង​ស្រេង ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយ​ជនសង្ស័យ​ឆបោក​បាន​លុយ​២៨​ម៉ឺន​រៀល​និង​ទូរស័ព្ទដៃ​មួយគ្រឿង បែរជា​គេចខ្លួន បាត់​មុខ​រហូតដល់​ថ្ងៃទី​១៦​នេះ​ប្រទះឃើញ​មុខ​ព្រួត​នាំគ្នា​ចាប់​ចូល​ប៉ុស្តិ៍​ប៉ូលិស​។​
​ជន​ឆបោក មានឈ្មោះ សាន្ត វេហា ហៅ​នាយ​ស្វិត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ខ្វាន់​ទុង ស្នាក់​នោ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រែក​តា​នួ​ង ឃុំ​ព្រែ​កតា​នួ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ចំណែក​ជនរងគ្រោះ មាន​គ្នា​៤​នាក់ បងប្អូន​អ្នកភូមិ​ឃុំ​ជាមួយគ្នា ទើប​មករក​ការងារ​ធ្វើ ហើយ ជនរងគ្រោះ​ទាំង​៤​នាក់ ត្រូវជា​បងប្អូន​នឹង​គ្នា មាន​ស្រុកកំណើត​ភូមិ​ថ្លុ​ង ឃុំ​ទី​ប៉ូ ស្រុក​សន្ទុក ខេត្តកំពង់ធំ ចាញ់បោក​អស់​លុយ​ម្នាក់​៧​ម៉ឺន​រៀល​។ ដោយឡែក​ក្នុងចំណោម​បងប្អូន​ហ្នឹង​មានឈ្មោះ មួន ទុន អស់​លុយ​៧​ម៉ឺន​រៀល​ហើយ ថែម​ទាំងអស់​ទូរស័ព្ទ​អាយ​ហ្វូ​ន មួយគ្រឿង​តម្លៃ​១៤៥​ដុល្លារ​បន្ថែមទៀត ។​
​តាម​សម្តី​ជនរងគ្រោះ ជាដើម​បណ្តឹង បាប​ឲ្យ​ដឹងថា​ពួកខ្លួន ទើបតែ​មកពី​ស្រុកកំណើត រក​ការងារ​ធ្វើ ហើយ​នៅ​អស់​រយ​:​ពាក់កណ្តាល​ឋែ​ហ្នឹងហើយ ពួកខ្លួន​ទាំង​៤​នាក់ បាន​ដើរ​ថ្មើរជើង មករក​ធ្វើតេស្ត ចូលធ្វើ​ការងារ នៅ​រោងចក្រ​ខ្វាន់​ទុង ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណៈដែល​កំពុង​ឈរ​រងចាំ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ ដើរចេញ​មកពី​ក្នុង​រោងចក្រ​វ​សួរនាំ ទាក់​មាត់​ទាក់​សម្តី ជុំវិញ​រក​ការងារ​ធ្វើ ជនសង្ស័យ​ក៏បាន​ប្រាប់ថា ពួក​បងៗ មានសំណាង​ហើយ បាន​ជួប​រូបគេ ព្រោះ​គេ​ស្គាល់​ថៅកែ ស្គាល់​រដ្ឋបាល សុំ​លុយ​តែ​ក្នុង​ម្នាក់​៧​មុ​ឺ​ន​រៀល នឹង​បាន​ចូលធ្វើ​ការងារ​រោងចក្រ​ខាងលើ​បាន​ដោយ​ស្រួល ។​
​ប្រភព​បន្តទៀតថា ទាំង​៤​នាក់​បងប្អូន​ឮ​បែបនេះ​ទុកចិត្ត ក៏​ប្រគល់​លុយ​ក្នុង​ម្នាក់​៧​ម៉ឺន​រៀល ហើយ​ជនសង្ស័យ​សុំ​ខ្ចី​យក​ទូរស័ព្ទ អា​ហ្វូ​ន​ពី​ជនរងគ្រោះ ឈ្មោះ មួន ទុន មួយគ្រឿង​ថា​យកទៅ​បង្ហាញ ខាង​រដ្ឋបាល ដើម្បី​បញ្ជាក់ថា​នេះហើយ ទូរស័ព្ទ លេខ របស់​អ្នក​ចង់​ចូលធ្វើការ​ពិតប្រាកដ​មែន ។ គ្រាន់តែ​បាន​លុយ​សរុប​២៨​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​មួយគ្រឿង​ហើយ ជនសង្ស័យ បាន​ដើរ​ចូលទៅ​បាត់ ទុក​ឲ្យ​ពួកខ្លួន​រងចាំ គេ​ហៅចូល​ធ្វើ​ការងារ ចាំ​បាត់ៗ កាន់តែ​យូរ​ទៅៗ ទើប​អស់សង្ឃឹម គិតថា​ពិតជា​ចាញ់បោក​ហើយ លុយ​ម្នាក់​៧​ម៉ឺន​រៀល សូម្បី​ម៉ូតូឌុប​មិន​ទាំង​ហ៊ាន​ជិះ​ផង សុខចិត្ត​ដើរ​ថ្មើរជើង មករក​ការងារ​ធ្វើ ផ្ទុយទៅវិញ ត្រូវបាន​ជនសង្ស័យ​រូបនេះ​បោក​យកលុយ​អស់រលីង ។​
​ជនសង្ស័យ​ហេតុតែ​ជាប់​កម្ម អ្វីដែល​ខ្លួន​សាង​អំពើ​ល្មើស​គេច​មិន​ផុតពី​ច្បាប់ ស្រាប់តែ​ជនរងគ្រោះ​បាន ប្រទះឃើញ​មុខ​នៅ​ម្តុំ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង ក្រុម​ជនរងគ្រោះ​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង យកមក​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ ហើយ​នគរបាល​ឆែក​រកឃើញ នៅក្នុង​ថង់​របស់​ជនសង្ស័យ​មាន ក្រដាស់​លុយ​ដុល្លា​សែនខ្មោច ឧបករណ៍​ឆ្កឹះ​សោ និង​សម្ភារៈ​មួយចំនួនទៀត ។​
​ជនសង្ស័យ​នៅ​ប៉ុស្តិ៍នគរបាល បាន​សារភាពថា​ខ្លួន​ពិតជា​ឆបោក​លុយ និង​ទូរស័ព្ទដៃ​ពី​ក្រុម​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​៕

17357531_1846833012221927_1744017757_o17273091_1846833022221926_1046940900_o17349433_1846833008888594_1963690698_o17349474_1846833025555259_1146862314_o