ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​បទល្មើស​នេសាទ (​ឆក់​ត្រី​)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក ឡុង សុ​ភឺន អភិបាលស្រុក​ឯក​ភ្នំ​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​រួម​និង​កំលាំង​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រមទាំង​កម្លាំង​សឹក​រង​ស្រុក​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រួម​និង​ឧបករណ៍ប្រើប្រាស់​ឆក់​ត្រី​មួយចំនួន​។​
លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​បទល្មើស​នាសា​ទ​(​ឆក់​ត្រី​)​ខុសច្បាប់​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧​ចំនុច​បឹង​ក្រសារ​ស្ថិត​ក្នុងភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ លោក​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​ក្នុង​បទល្មើស​ជាក់ស្តែង​មន្ត្រី​ជំនាញ​ទាំងអស់​បានធ្វើ​ការឃាត់​ខ្លួន​ទៅលើ​ជនសង្ស័យ​ចំនួន​៦​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​រួមមាន​៖
ទី​១. ឈ្មោះ ណែម ណាន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​មុខរបរ នេសាទ​
ទី​២. ឈ្មោះ យី រិទ្ធី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ នេសាទ
ទី​៣. ឈ្មោះ រ៉េត ណាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ នេសាទ​
ទី​៤. ឈ្មោះ ពោ ផា អាយុ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ នេសាទ
ទី​៥. ឈ្មោះ ពេជ្រ ញ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ នេសាទ
ទី​៦. ឈ្មោះ ហម ហ៊​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មុខរបរ នេសាទ ទាំង ៦​នាក់ រស់នៅ​ភូមិ អូ​កំបុត ឃុំ ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​
​សំភា​រះ​ដកហូត រួមមាន ៖
– អាគុយ ០៧​គ្រឿង
– អាំង​វិចទ័រ ០៦​គ្រឿង​
– ដង​ឆក់ ០៦​គូរ​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ក្រោយពី​ឃាត់​ត្រូវបាន​លោក ឡុង សុ​ភឺន​( អភិបាលស្រុក​) ធ្វើការ​អប់រំ​អោយ​ត្រលប់​ទៅ​លំនៅឋាន​វិញ ។​
ចំណែក​សម្ភារ​ឧបករណ៍ប្រើប្រាស់​ឆក់​ត្រី​ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​៕

17360769_1846833155555246_2062355639_n17352952_1846833148888580_1064175021_n 17357295_1846833198888575_1000269135_o17360788_1846833205555241_1641862515_n