នាយឧត្តមសេនីយ៍នគរបាលចំនួន២៣រូបត្រូវបានដាក់ឲ្យចូលនិវត្តន៍
រាជធានីភ្នំពេញ៖នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន២៣រូប ត្រូវបានព្រះមហាក្សត្រដាក់ឲ្យចូលនិវត្តន៍ ។ នាយនគរបាលដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍មានចាប់ពីថ្នាក់ ឧត្តមសេនីយ៍ត្រីចំនួន១៥រូប, ថ្នាក់ឧត្តមសេនីយ៍ទោចំនួន៤រូប និងថ្នាក់ឧត្តមសេនីយ៍ឯកចំនួន៤រូប៕