អ្នកទោស​០២ នាក់​ហែក​គុក​រត់​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ខេត្ត​រតនគីរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

​ខេត្តរតនគិរី​៖​ភ្នាក់ងារ​រាយការណ៍​ថា កាលពី​ម្សិលមិញ​មាន​ករណី​អ្នកទោស​ហែក​គុក​រត់​រួច​២ នាក់​កាលពី​វេលា​ម៉ោង​ប្រមាណ​៣៖០០​នាទី​រសៀល​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​។​
​យោងតាម​របាយការណ៍​ពី​មន្ត្រី​ពន្ធនាគា​ខេត្ត​បាន​ឲ្យ​ដឹងថា បាន​ជូនដំណឹង​ដល់ អធិការ​ក្រុង ស្រុក និង ការិយាល័យ​ជំនាញ មាន​អ្នកទោស​ហែក​គុក​រត់ចេញ​ចំនួន​២​នាក់ គឺ​ទី​១- ឈ្មោះ រាជ សុ​ភ័​ក្រ ពាក់​ព័​ន្ឋ​ករណី​ពីបទ លួច និង​ទី​២- ឈ្មោះ ជា ប៊ុន​ថេ​ង ពាក់​ព័​ន្ឋ​ករណី គ្រឿងញៀន​។​
​របាយការណ៍​បាន​បន្តថា សូមជួយ​ពិនិត្យ​និង​តាមដាន​បើ​បានឃើញ​ត្រូវ​ឃាត់ខ្លួន​ជាបន្ទាន់ ហើយ​រាយការណ៍​មក​ផែន​ព្រហ្មទណ្ឌ​ភ្លាម​។​
​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ទិន សុវណ្ណនី ប្រធាន​ពន្ធ​ធនាគា​ភ្នំ​ស្វាយ មិនទាន់​អាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មិនា​នេះ​ដោយ​ចុច​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល៕

IMG-20170316-WA0069