ហ៊ី​ណូ​បុកធុន​ដ្រាបណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

​ខេត្តសៀមរាប​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​ណូ និង​ម៉ាក​ធុន​ដ្រា (Tundra) បុក​គ្នា លើផ្លូវ​ជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ ត្រង់ចំណុច​ភូមិ​ត្រពាំង ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​យោងតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-2309 សណ្តោង ស៊ីម៉ង់ KCement ( ខេ ស៊ី មិន​) បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត ដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត Tundra ពណ៌​ស ស៊េរី​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-1918 បើកបរ​ដោយ​ឈ្មោះ លាង គឹម​ស្រ៊ូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ អតីត​អ្នកប្រមូល​ផល អនុផល​ព្រៃឈើ ពី​ដី​ក្រុមហ៊ុន​សម្បទាន​សង្គមកិច្ច រស់នៅ​ភូមិ​ព្រែក​តា​នូ​ង ឃុំ​ព្រៃ​កតា​នូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម (​ស្លាប់​នៅក្នុង​រថយន្ត​)៕

a8bd971874e157b442a818f5be79ed6dHong-0433