ស្រុក​ស្នួល​គឺជា​ស្រុក​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​ផ្នែក​វិស័យ​កសិកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​ស្រុក​ស្នួល​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​/​ក្រុង​ទាំង​៦ ក្នុង​ខេត្តក្រចេះ ដែល​ឋិត​នៅ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា នឹងមាន​ព្រំប្រទល់​ជាប់​ស្រុក​៥ មាន ស្រុក​មេមត់ ឆ្លូង ចិត្រ​បុរី ស្រុក​កែវ​សី​ម៉ា និង​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​មាន​ផ្ទៃដី​សរុប​ចំនួន ២៦០,១៩៤​ហិកតា​។
​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ឲ្យ​ដឹងថា ស្រុក​ស្នួល ជា​ស្រុក​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​ផ្នែក​វិស័យ​កសិកម្ម មាន​កៅស៊ូ ស្វាយចន្ទី ម្រេច ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត និង​សក្ដានុពល​ធនធាន​ក្រោម​ដី មានដូចជា រ៉ែ​មាស ធ្យុ​ង​ថ្ម ថ្ម​ម៉ាប​ជាដើម​។
​លោក​អភិបាលស្រុក​ស្នួល​បាន​បញ្ជាក់ថា ក្រោយ​បទបញ្ជា​លេខ​០០១​បប របស់​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​បែងចែក​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ១២,០៧២​គ្រួសារ​ស្មើនឹង ១៩,៧៣៦​ប័ណ្ណ ដែលមាន​ទំហំ​ផ្ទៃដី​សរុប ៤៧,៥០៩.៥៨ ហិកតា ដោយ​កាត់​ចេញពី​ដី​ក្រុមហ៊ុន​ចំនួន ៩​ក្រុមហ៊ុន ។
​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន ២០​ក្រុមហ៊ុន កំពុង​វិនិយោគ​ដាំ​កៅស៊ូ លើ​ផ្ទៃដី​សរុប​ជាង ៥​ម៉ឺន​ហិកតា ក្រុមហ៊ុន​រ៉ែ​ថ្ម​ម៉ាប​ចំនួន ៩ និង​មាន​ដំណាំ​ជា​លក្ខណៈ​គ្រួសារ មាន​ដំណាំ​ស្វាយចន្ទី ជាង ៤​ពាន់​ហិកតា ដំណាំ​ម្រេច ១​ពាន់​ហិកតា ដំណាំ​កៅស៊ូ ជាង ៩​ពាន់​ហិកតា និង​ដំណាំ​ដំឡូង​មី ជាង ៣​ម៉ឺន​ហិកតា ដំណាំ​ស្រូវ ៧​ពាន់​ហិកតា និង​ដំណាំ​រួមផ្សំ​ផ្សេង ជាង​៩​ពាន់​ហិកតា ។
​ក្រៅពី​សក្ដានុពល​ផ្នែក​កសិកម្ម លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល ក៏បាន​បញ្ជាក់ថា ក៏​នៅមាន​សក្ដានុពល​ធនធាន​ធម្មជាតិ​ក្រោម​ដី មានដូចជា រ៉ែ​មាស ធ្យុ​ង​ថ្ម ថ្ម​ម៉ាប និង​ដីក្រហម​ដែល​មាននៅ​ឃុំ​ស្នួល ឃុំ​ស្រែ​ចារ ឃុំ​២​ធ្នូ ជា​ប្រភេទ​ដី​ដាំ​ដំណាំ ក​សិ​-​ឧស្សាហកម្ម​ផងដែរ​៕

17328085_1847128305525731_1315638415_n17356842_1847128248859070_1688584284_o 17357011_1847128268859068_481063401_o 17357600_1847128292192399_1624112856_o 17357730_1847128262192402_263445927_o