ធនាគារជាតិនៃកម្ពុជាចាប់ផ្តើមទទួលប្តូរប្រាក់រៀលចាស់ៗ
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងមួយរបស់ធនាគារជាតិនៃកម្ពុជា ដោយប្រកាសទទួលប្ដូរក្រដាសរៀលចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មីវិញ ចាប់ផ្តើមចាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខាធានាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្ដាល)។
ទន្ទឹមនោះធនាគារជាតិបានបញ្ជាក់ថា ចលនាប្តូរប្រាក់រៀលចាស់ យកថ្មីនេះ ដើម្បីអបអរសាទរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរ ប្រាក់រៀលឡើងវិញ បន្ទាប់ពីត្រូវបំបាត់ចោលក្នុងរបបប៉ុលពត៕