ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២០ ខែមីនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង នៅលើស្ពានត្សឹបាសា ហៅស្ពាន អ្នកលឿង ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ភាគីខាងម៉ូតូមាន២នាក់ ទី១.ឈ្មោះ សូ ពុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់នៅកន្លែងកើតហេតុ ជាអ្នករួមដំណើរ និងទី២.ឈ្មោះជៀវ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំជាមួយគ្នា ជាបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខ តាកែវ 1B-7402 ទិសដៅពីអ្នក លឿងទៅភ្នំពេញ ។ ចំណែកភាគីរថយន្ត បើករត់គេចខ្លួនបាត់ ទិសដៅពីភ្នំពេញទៅអ្នកលឿង៕