មន្ត្រីនគរបាលដែលបាញ់ផ្អើលក្រុងភ្នំពេញចូលខ្លួនមកសារភាព
រាជធានីភ្នំពេញ៖មន្ត្រីនគរបាលដែលបាញ់បោះសេរីជិត១០គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្រុងភ្នំពេញ នោះឥឡូវបានចូលខ្លួនមកសារភាពនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយនិងត្រូវបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។
គួរបញ្ជាក់ថា កាលពីម្សិលមិញមន្ត្រីនគរបាលម្នាក់ឈ្មោះ ស្វាយ ពិសិដ្ឋ បម្រើការងារ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយគេចខ្លួនបាត់៕