ចាប់ទូកនេសាទវៀតណាមល្មើសច្បាប់៤គ្រឿង ឃាត់ខ្លួនមនុស្ស១៦នាក់
ខេត្តកំពត៖កម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញខេត្តកំពតបានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមុទ្រដោយចាប់ បានទូកនេសាទល្មើសច្បាប់ ៤គ្រឿង ឃាត់ខ្លួនជនជាតិវៀតណាម ១៦នាក់ នៅម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចំណុចមុខកំពង់ផែវេញហួរ ចម្ងាយប្រមាណ២គីឡូម៉ែត ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ស សុរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា កម្លាំងសហការ ចេញល្បាតសមុទ្រ បានប្រទះឃើញនូវទូកល្មើស ៤គ្រឿង ហើយកម្លាំងក៏បង្ក្រាបបានទូកនេសាទ ល្មើស របស់ប្រជានេសាទវៀតណាមចំនួន៤គ្រឿង និងឃាត់មនុស្ស១៦នាក់ ក្នុងខណៈបង្ក្រាបនេះទូកល្មើស១គ្រឿង បានបើករត់ផងដែរ៕