អង់គ្លេសនឹងដំណើរការនីតិវិធីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា
ឡុងដ៏៖អ្នកនាំពាក្យវិមាន Downing Street បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលអង់គ្លេសរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។ នេះបើតាមយោងសារព័ត៌មាន BBC។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អ្នកតំណាងអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេស ប្រចាំទីក្រុងព្រុចសែល បាន ជូនដំណឹងដល់សភាពអឺរ៉ុបនៅថ្ងៃចន្ទនេះថាអង់គ្លេសនឹងដំណើរការនិតិវិធីលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប ផ្អែកលើមាត្រាទី៥០ នៃសន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនា៕