សំណុំរឿងលោក នី ចរិយា តុលាការនឹងបើកសវនាការនៅថ្ងៃទី២៤មីនា
រាជធានីភ្នំពេញ៖បណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
លោក នី ចរិយា ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦។ ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា ពួកគាត់បានបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕