រសៀល​នេះ​នឹង​នាំខ្លួន​លោក គឹម សុខ មក​សាកសួរ​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំខ្លួន​មក​សាកសួរ​បន្ថែមទៀត​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​។​
​អាច​និយាយថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ចៅក្រម​បាន​បង្គាប់​ឲ្យ​នាំខ្លួន​លោក គឺ​ម សុខ ពី​ពន្ធនាគារ​ព្រៃ​សរ មកកាន់​សាលាដំបូង បន្ទាប់ពី​ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ចោទប្រកាន់​លោក គឹម សុខ ចំនួន​២​បទល្មើស​គឺ​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍ ជា​សាធារណៈ​» ។​
​គួរ​បញ្ជាក់ថា សម្តេច ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង លោក គឹម សុខ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ បន្ទាប់ពី​លោក គឹម សុខ និយាយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​មិនមាន​មូលដ្ឋាន​។ ចំពោះ​ករណីនេះ សម្តេច​បានទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​ពី​លោក គឹម សុខ​៕

fn-2017-03-21-09-40-20-0