ជន​មួយក្រុម​បាញ់​គំរាម​សន្តិសុខ ហើយ​ចាក់​ជនជាតិ​រុស្ស៊ី​ម្នាក់​នៅ កាស៊ី​ណូ​ឃ្វី​ន​កូ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2015 ក+ ក-

​ព្រះសីហនុ​៖ ជនជាតិ​រុស្ ស៊ី​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ចូលក្នុង​កាស៊ីណូ​ឃ្វី​ន​កូ ហើយ​បាញ់​ឡើងលើ ចំនួន​៣​គ្រាប់ ដើម្បី​គំរាម​សន្តិសុខ ហើយ​ក្នុងចំណោម​នោះ មាន​ម្នាក់ បាន​ប្រើ​កូនកាំបិត ចាក់​ជនជាតិ​រុស្សី​ម្នាក់ទៀត ដែល​កំពុង​អង្គុយ​ហូប​អាហារ​បណ្តាល​រងរបួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ឆ្នេរសមុទ្រ​ម្លប់ជ្រៃ ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​សាក្សី​នៅ​កន្លែង​កើ​ហេតុ​បាន​និយាយថា​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក លុច​ស៊ី​ស ៤៥០ មួយគ្រឿង ពណ៌​ទឹកមាស និង​ម៉ូតូ​ធំ​មួយគ្រឿង​ទៀត ជិះ​ចូលទៅក្នុង​កាស៊ីណូ​ឃ្វី​គោ ហើយក៏​ឃើញ​ជនបរទេស (​រុស្ស៊ី​) ប្រហែលជា​១០​នាក់ ចុះ​ពី​រថយន្ត​។

មួយសន្ទុះ​ក្រោយមក គាត់​បានឮ​ស្នូរ​ផ្ទុះ​គ្រាប់កាំភ្លើង ចំនួន​៣​គ្រាប់ ហើយ​ពួក​ជនបរទេស​នោះ ក៏​នាំគ្នា​បើករថយន្ត និង​ម៉ូតូ​ចេញទៅ​បាត់អស់​ទៅ ស្រាប់តែ​ពេលនោះ ក៏មាន​សន្តិសុខ​ម្នាក់ ដែល​ប្រចាំការ នៅក្នុង​កាស៊ីណូ បាន​ស្រែកថា មាន​បុរស​ជនជាតិ​រុស្សី​ម្នាក់ ត្រូវគេ​ចាក់​មួយ​កាំបិត ឲ្យ​រងរបួស​ធ្ងន់​ណាស់​។ បន្តិចក្រោយមក ក៏​ឃើញ​សមត្ថកិច្ច និង រថយន្ត​មន្ទីរពេទ្យ ក៏​មក​ដឹក​អ្នករបួស​ចេញពី​កាស៊ីណូ​តែម្តង​៕fpm

mn60