ឃាត់ខ្លួន​​វៀតណាម​១៥​នាក់ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ក្រុមហ៊ុន​តាំង​ពេជ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ សិប្បកម្ម​កែច្នៃ​ឈើ និង​ឃ្លាំង​ក្រុមហ៊ុន តាំ ពេជ្រ ឃាត់​បាន​ជនបរទេស​ជនជាតិ​វៀតណាម​១៥ ដែល​គ្មាន​លិខិត​និង​ត្រឹមត្រូវ កាលពី​វេលា​ម៉ោង​១០​និង​១៥​ព្រឹក​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានអោយដឹងថា ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​បាន​ពិនិត្យឃើញថា​មាន​ជនបរទេស​ចំនួន​១៩​នាក់ ( ប្រុស​) ជា​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ ( គ្មាន​ឯកសារ​ត្រឹមត្រូវ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ) និង​ជនជាតិ​ថៃ​ចំនួន ០៤​នាក់ មាន​លិខិតឆ្លងដែន (០៤​ក្បាល​) ប្រើប្រាស់​ទិដ្ឋាការ (E) មាន​សុពលភាព គ្មាន​សៀវភៅ​ការងារ (​ទាំង​០៤​នាក់​) ។​
​ក្រោយពេល​ធ្វ​ការឃាត់ខ្លួន​ជនបរទេស​ចំនួន​១៥​នាក់ ( ប្រុស​) ដែលជា​ជនជាតិ​វៀតណាម ត្រូវបញ្ជូន​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​៕

17410013_1848921292013099_830492566_n17430935_1848921122013116_552490229_o 17431514_1848920572013171_1357181610_o 17455161_1848921218679773_1063402242_o17372988_1848921318679763_735947556_o