ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មកវិញ​១០០​លើក​ស្មើ​៩៩៨៥​នាក់​តាម​ច្រក​ដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បានអោយដឹង​ថា ចាប់តាំងពី​ដើមខែ​មករា​រហូតមកដល់​ត្រឹម​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​មក​ស្រុកកំណើត​វិញ​ចំនួន​១០០​លើក​ស្មើរ​និង​៩៩៨៥​នាក់​(​ប្រាំបួន​ពាន់​ប្រាំបួន​រយ​ប៉ែតសិប​ប្រាំ​នាក់​)​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​នៃ​ស្រុក​កំរៀង​។​
លោក ម៉ុ​យ សា​លឹ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បាន​ប្រាប់អោយដឹង​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា​៖ ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​អោយ​ត្រឡប់មក​ស្រុកកំណើត​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង នៃ​ស្រុក​កំរៀង​សរុប​មាន​ចំនួន​១០០​លើក​ក្នុងនោះ​រួមមាន​៖​ខែមករា ឆ្នាំ​២០១៧​មាន​ចំនួន​៧​លើក​ស្មើ​និង​១៦១​នាក់ ស្រី​៣៦​នាក់​។ ខែកុម្ភៈ ឆ្នាំ​២០១៧​មាន ចំនួន​៤៧​លើក​ស្មើរ​និង​២៨៩២​នាក់ ស្រី​១០៨៤​នាក់​។ ខែមីនា ឆ្នាំ​២០១៧ មាន​ចំនួន​៤៥​លើក​ស្មើរ​និង​៦៩៣២​នាក់ ស្រី​២៧៧៨​នាក់​។​
លោក​បន្ដថា ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទាំង​៩៩៨៥​នាក់​ដែល​អាជ្ញាធរ​ថៃ​បា​នប​ញ្ជួ​ន​អោយ​ត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​ដោយសារតែ​ពួកគាត់​ទាំងនោះ​បាន​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ហើយ​ពួកគាត់​ភាគច្រើន​ជា​បុរស​ដែល​បានធ្វើ​ដំណើរ​ពី​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​តែម្តង​៕

17474105_1849263355312226_104852555_o17409698_1849263341978894_720975043_n17393095_1849263331978895_1589743311_n