ព្រឹកនេះតុលាការកំពូលបើកសវនការកាត់ទោស លោក ហេង ពៅ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែមីនា នេះតុលាការកំពូលបានបើកកាត់ទោសអតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ ករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានសម្រេចដូចគ្នា ផ្តន្ទាទោសលោក ហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ តែលោកមិនសុខចិត្តបានប្តឹងសាទុក្ខមកតុលាការកំពូល។
សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ។
គួរបញ្ជាក់ថា លោក ហេង ពៅ ជាប់ចោទពីបទ «រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦៕