កូរ់េខាងត្បូង៖យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា នៅម៉ោងប្រមាណ ៧ និង០០នាទីព្រឹកនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Wonsan។
តាមប្រភពពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលប៉ុន្មានគ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃនេះតែម្តង ប៉ុន្តែវាប្រហែលជាបានទទួលបរាជ័យ។ ប្រភពបន្តថា នេះគឺជាការសាកល្បងមីស៊ីលលើកទី២ នៅក្នុងខែមីនានេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រឆ្នាំ។ ទោះជាយ៉ាងណាគេមិនទាន់កំណត់ប្រភេទនៃគ្រាប់មីស៊ីលដែលបានបាញ់នោះនៅឡើយទេ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលនេះកើតឡើង គ្រាដែលរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានប្រើប្រាស់កម្លាំងយោធាដាក់គ្នាទៅវិញមក ស្របពេលចិន និងកូរ៉េខាងត្បូង កំពុងមានភាពតានតឹងគ្នារឿងដាក់ពង្រាយមីស៊ីលអាមេរិក THAAD នៅលើឧបទ្វីបកូរ៉េថែមទៀត៕