ភ្នំពេញ៖រថយន្តបែនដឹកដីជាច្រើនគ្រឿង ដែលកំពុងបើកដឹកដី និងបំផ្លាញផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅចាក់នៅដីឡូត៌មួយកន្លែងក្នុងភូមិខាងលើនេះ ត្រូវបានកម្លាំងសណ្ដាប់ ធ្នាប់សាលាខណ្ឌ បានសហការណ៏ជាមួយកម្លាំងប្រជាការពារភូមិ បានធ្វើការឃាត់ និងនាំយកទៅរក្សា ទុកបណ្ដោះអាសន្ន នៅសាលាខណ្ឌ ដើម្បីឲ្យម្ចាស់ ចូលខ្លួនទៅដោះស្រាយ។ ដែលការឃាត់នោះនៅក្នុង ខណៈពេលដែលក្រុមរថយន្តខាងលើ កំពុងធ្វើសកម្មភាពដឹកដីចាក់យ៉ាងគគ្រឹកគគ្រេង នៅក្នុងភូមិនោះ កាល ពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧។
រថយន្តដែលត្រូវឃាត់នាពេលនោះ មានចំនួនជិត១០គ្រឿង ដែលមួយចំនួនជាប្រភេទរថយន្តយីឌុប និងមួយចំនួនទៀជាប្រភេទបែនកង់៦ និងបានដឹកដីចេញពីក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅចាក់នៅក្នុងដីឡូត៌ខាងលើ ដែលម្ចាស់ដីឡូត៌មួយនោះ ជាបុគ្គលមាន អំណាចម្នាក់ ហើយគេមិនបានដឹងថាការចាក់ដីនេះ មានច្បាប់ទម្លាប់ឬអត់នោះឡើយ។
លោកស្រី ស៊ន សាវឿន មេភូមិថ្មគោលបាននិយាយថា លោកស្រីមិនបានដឹងថា ការចាក់ដីនោះមានច្បាប់ឬ អត់នោះទេ ប៉ុន្តែក្រុមរថយន្តដឹកដីខាងលើ កំពុងឈានទៅរកការបំផ្លិចបំផ្លាញផ្លូវបេតុងនៅក្នុងភូមិ និងបាន ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ ព្រោះតែការបើកលឿនហុយ ប៉ះពាល់ការរស់នៅរបស់ពួកគាត់។ ដោយសារ តែមានការថ្នាំងថ្នាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋាបែបនេះហើយ ទើបអាជ្ញាធរខណ្ឌបានបញ្ជាឲ្យកម្លាំង សណ្ដាប់ធ្នាប់សហការជាមួយកម្លាំងប្រជាការពារភូមិ ចុះទៅឃាត់រថយន្តទាំងនោះ នាទៅកាន់សាលាខណ្ឌ៕