ភេរវកម្ម​នៅ​ទីក្រុង​ឡុង​ដ៍​ស្លាប់​មនុស្ស​៥​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​២០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​ឡុង​ដ៍​៖​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស មាន​ផ្ទុះ​ភេរវកម្ម​បាញ់ប្រហារ​ដ៏​កក្រើក​មួយ​នៅ​ខាងក្រៅ​សភា បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់ ក្នុងនោះ​មាន​ប៉ូលីស​ម្នាក់​និង​ក្រុម​ភេរ​វករ​ម្នាក់​ផងដែរ ។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​មាន​រហូតដល់​ជាង​២០​នាក់ ។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ Update នា​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​នេះ​។​
​ប៉ូលិស​អង់គ្លេស បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​ចាត់ទុកថា វា​គឺជា​ហេតុការណ៍​ភេរវកម្ម​។ មន្ត្រីសភា​មួយរូប​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​២​នាក់ ត្រូវបាន​គេ​បាញ់ប្រហារ នៅ​ខាងក្រៅ​សភា ហើយ​អគារ​សភា ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ចំណែក​សមាជិកសភា​ដែល​កំពុង​ប្រជុំ​នោះ ត្រូវបាន​ណែនាំ​ឲ្យ​ស្ថិតនៅក្នុង​អគារ​សភា​។​
​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May គឺមាន​សុវត្ថិភាព បន្ទាប់ពី​មានការ​បាញ់ប្រហារ​នៅ​ខាងក្រៅ​នៃ​អគារ​សភា​។ នេះ​បើតាម​អ្នកនាំពាក្យ​របស់ លោកស្រី បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​មិនបាន​បញ្ជាក់ថា អ្នកស្រី​នាយករដ្ឋមន្ត្រី ស្ថិត​នៅទីណា​នោះទេ នៅពេលដែល​ការ​វាយ ប្រហារ​បានកើត​ឡើង​៕

fn-2017-03-23-00-27-00-0