បាញ់ប្រហារនៅរដ្ឋ Wisconsin សហរដ្ឋអាមេរិកស្លាប់មនុស្ស០៤នាក់
វ៉ាស៊ីនតោន៖សារព័ត៌មាន New York Post ចេញផ្សាយនៅមុននេះបន្តិចថា មានករណីបាញ់ប្រហារគ្នាមួយបានកើតឡើងនៅភាគខាងជើងរដ្ឋ Wisconsin សហរដ្ឋអាមេរិកបណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ និងមនុស្សបីទៀតបានបាត់បង់ជីវិត។
ប៉ូលិសក្នុងតំបន់លោក Wllay Sparks បានថ្លែងថា ករណីបាញ់ប្រហារនេះផ្តើមចេញពីការឈ្លោះប្រកែកគ្នានៅក្នុងធនាគារមួយកន្លែង នៅភាគខាងជើងរដ្ឋ Wisconsin។ ប្រភពបញ្ជាក់ថា មន្ត្រីដែលបានបាត់បង់ជីវិតខាងលើគឺមន្ត្រីនៅក្នុងស្ថាប័នរបស់លោក ខណៈជនសង្ស័យដែលជាប់ពាក់ព័ន្ធនៅក្នុងករណីនេះ កំពុងស្ថិតក្រោមការឃុំខ្លួន។ លោកបន្ថែមថា ការបាញ់ប្រហារបានកើតឡើងនៅទីតាំងចំនួនបីកន្លែងរួមមានធនាគារ, ក្រុមហ៊ុនច្បាប់, និងផ្ទះល្វែងនៅភាគខាងជើងរដ្ឋ៕