ដោយ៖ប៉ែន សុផល
បាត់ដំបង៖បុរសជាគ្រូបង្រៀនម្នាក់មានគំនិតគិតខ្លីបានយកខ្សែអង្រឹងទៅចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សាលារៀនដោយមិនដឹងមូលហេតុ ដែលហេតុការណ៍ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នៅចំណុចក្នុងសាលាបឋមសិក្សាតាគ្រាម ស្ថិតនៅក្នុងភូមិតាគ្រាម ឃំុតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះសំ រស់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរគ្រូបង្រៀនថ្នាក់ទី៣នៅសាលាបឋមសិក្សាតាគ្រាមបានធ្វើអត្តឃាតដោយយកខ្សែអង្រឹងពណ៌ខៀវចងកជាប់ទៅនឹងធ្នឹមបន្ទប់ដេកចាំសាលាសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ដោយមានបន្សល់ទុកលិខិតមួយច្បាប់សរសេរថា(សុំដើរមួយថ្ងៃទៀតហើយ)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ពិនិត្យនិងធ្វើកោសលវិច្ច័យឃើញថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដ មិនមែនជាករណី ឃាតកម្មនោះទេ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕