ACU បញ្ជាក់ពីការឃាត់ខ្លួនមន្ត្រីនគរបាលសេដ្ឋកិច្ច
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ពីការឃាត់ខ្លួនលោក ហ៊ុយ ហឿន នាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដែលបានដើរទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗនៅរាជធានីភ្នំពេញ៕