សកម្មជន CNRP ​ស្រុក​បាកាន​២៣​រូប​ប្រកាស​ដើរ​ចេញពីបក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2017 ក+ ក-

ខេត្តពោធិ៍សាត់​៖​ក្រោម​ហេតុផល​អស់ជំនឿ​លើ​គណបក្ស សកម្មជន​សំខាន់ៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ ២៣​រូប បាន​ដើរ​ចេញពី​គណបក្ស ។ សកម្មជន​ទាំងនោះ​រស់នៅក្នុង​ឃុំ​រំលេច ក្នុងស្រុក​បាកាន ខេត្តពោធិ៍សាត់ ក្នុងនោះ មាន​សកម្មជន​ប្រតិបត្តិ​ភូមិ និង​ថ្នាក់ដឹកនាំ​ភូមិ បានសម្រេច​ចិត្ត​ចាក​ចេញពី​គណបក្ស សង្គ្រោះ​ជាតិ ហើយ​មក​ចូលរួម ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។​
​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ សមាជិក​គណៈកម្មាធិកា​រ​នាយក នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក នេ​ត ណាត បានចេញ​លិខិត​ចំហរ​មួយ ដោយ​ប្រកាស​មិន​គាំទ្រ ចំពោះ​សមាជ​ខុសច្បាប់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ទាមទារ​ឲ្យ​លោក កឹម សុខា លាលែង​ពី​តំណែង​៕

fn-2017-03-24-15-40-59-0fn-2017-03-24-15-40-59-2