ប៉ះទង្គិច​គ្នានៅ​ភាគ​និរតីប្រទេស​រុស្ស៊ី​ស្លាប់​មនុស្ស១២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2017 ក+ ក-

​មូ​ស្គូ​៖​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​ការពារជាតិ​រុស្ស៊ី​ចំនួន​០៦​នាក់​ស្លាប់ និង​ក្រុម​សកម្មប្រយុទ្ធ​ទាំងអស់​០៦​នាក់​ក៏​បាត់បង់​ជីវិត​ដូចគ្នា នៅក្នុង​ការ​វាយឆ្មក់​មកលើ​ឆ្មាំ​ការពារជាតិ​រុស្ស៊ី​កាលពី​ម្សិលមិញ​នៅឯ​សាធារណរដ្ឋ Chechen​។ នេះ​បើតាម​សារព័ត៌មាន Sputnik​។​
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​រុស្ស៊ី នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បានឱ្យដឹង​ទៀតថា «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅក្បែរ​តំបន់ Naursky នៃ​សាធារណរដ្ឋ Chechen (​ស្ថិតនៅ​ភាគ​និរតី​រុស្ស៊ី ជាប់​ព្រំដែន​ប្រទេស​ហ្ស​ក​ហ្ស៊ី​) បានបញ្ចប់​នៅ​ម៉ោង ២៣៖០០​នាទី (​ម៉ោង​សកល​) ហើយ​នៅពេល​វាយ​ប្រយុទ្ធ​គ្នា​នោះដែរ ក្រុម​សកម្មប្រយុទ្ធ​ទាំងអស់​០៦​នាក់ ត្រូវបាន​សម្លាប់ចោល​»​។​
​គណៈកម្មាធិការ​ដដែល​ខាងលើនេះ​បន្ថែមថា ឆ្មាំ​ការពារជាតិ​រុស្ស៊ី ចំនួន ០៦​នាក់​បាន​ស្លាប់ និង​មួយចំនួនទៀត​ទទួលរង​របួស ខណៈ​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ FSB កំពុងធ្វើការ​ស៊ើបអង្កេត​លើ​អត្តសញ្ញាណ​របស់​ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ​៕

fn-2017-03-24-14-53-50-0