ឃាត់ខ្លួន​តា​អាយុ​៦២​ឆ្នាំ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អនីតិជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​តា​ចាស់​ម្នាក់​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រតនមណ្ឌល​ចុះ​ឃាត់ខ្លួន​ក្នុងករណី​រំលោភ​សេ​ពស​ន្ទ​វះ​ទៅលើ​កុមារី​អាយុ​៦​ឆ្នាំ ដែល​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៩ និង​២០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ឯក ពៅ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ដែលជា​ម្តាយ​កុមារី​រងគ្រោះ​បាន​ប្តឹង​ទៅលើ​ជនសង្ស័យ​ឈ្មោះ កែវ ពៅ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​ឈ្មោះ​ឌុល សោភា អាយុ​៦​ឆ្នាំ នៅវេលា ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​ឃុំ​ខាងលើ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៍បាន​ចុះទៅ​ឃាត់ខ្លួន​តែម្តង​។
​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​ខាងលើ​ពិតប្រាកដ​មែន ខណៈ​នាង​មកលេង​ផ្ទះ​ខ្លួន​នៅពេល​ស្ងាត់​គ្មាន​មនុស្ស​នៅ​ក៏​ឆក់​ឱកាស​ចាប់រំលោភ​បានសម្រេច​តែម្តង​។​
បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ​នៃ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ក៏​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1