មនុស្ស​ជាង​១៥០​នាក់​ពុល​នំ​បញ្ចុក​ក្នុង​ពិធីបុណ្យ​បច្ច័យបួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2017 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​ជាង ១៥០​នាក់ បាន​ពុល​នំ​បញ្ចុក ពេល​ជនរងគ្រោះ​ទៅ​ចូលរួម​បុណ្យ​បច្ច័យ​៤ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ក្រាំង​តា​សោម ឃុំ​ជម្ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ផ្ទះ​ម្ចាស់​កម្មវិធី​បុណ្យ​ឈ្មោះ ទ្រូ និង​ឈ្មោះ ខេ​ម ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ធ្វើ​ពិធីបុណ្យ​បច្ច័យ​៤ ហើយ​នៅក្នុង​កម្មវិធី​បុណ្យ​នោះ បានធ្វើ​នំ​បញ្ចុក​ទទួលភ្ញៀវ​។ សមត្ថកិច្ច​ដដែល បាន បន្ថែមថា ខណៈដែល​ភ្ញៀវ​បាន​បរិភោគ​នូវ​នំ​បញ្ចុក​នោះ​ហើយ បាន​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ចំនួន ១៥២​នាក់ ហើយ​ចំណោម​អ្នកពុល​ទាំងអស់នោះ មាន​មនុស្ស​ចំនួន ៥​នាក់ បាន​ពុល​ធ្ងន់ធ្ងរ​។​
​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងអស់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ហើយ​រហូតដល់​ពេលនេះ​មិនទាន់មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​
​អាជ្ញាធរ​ជំនាញ​មិនទាន់​អះអាងថា ការពុល​នោះ​បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ប៉ុន្តែ​កំពុង​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​៕

Hong-0645Hong-0646