បាញ់ប្រហារនៅក្លឹបរាត្រីមួយនៅរដ្ឋ Ohio ស្លាប់មនុស្សម្នាក់ និងរបួស១៣នាក់
អូហៃយ៉ូ៖ប៉ូលិសនៅក្នុងតំបន់និយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការបាញ់រះទៅលើហ្វូងមនុស្ស នៅក្នុងក្លឹបរាត្រីមួយកន្លែងនៃ នាទីក្រុង Cincinnati របស់រដ្ឋ Ohio សហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន Times of India។
បើយោងតាមការសន្និដ្ឋានបឋមរបស់ ប៉ូលិសទីក្រុង Cincinnati ករណីបាញ់ប្រហារខាងលើ ជាករណីមនុស្សឃាត មិនមែនជាអំពើភេរវកម្មនោះទេ។ ក៏ប៉ុន្តែព្រមពេល ជាមួយគ្នាពួកគេ ក៏មិនបានបញ្ជាក់ពីការឃុំខ្លួនមនុស្សណាម្នាក់នោះដែរ ខណៈបើតាមប្រភពព័ត៌មានមួយចំនួន ខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន ចំណែកឯអ្នករង របួសត្រូវបានបញ្ជូនទៅកានមន្ទីពេទ្យ ក្រោយមានហេតុការណ៍បាញ់ប្រហារនៅឯក្លឹបរាត្រី Cameo Club ស្ថិតនៅភាគខាងកើតទីក្រុង Cincinnati៕