ស្រវឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លាប់​ភ្លាមៗ​នៅលើ​ស្ពាន​គី​ហ្សូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2017 ក+ ក-

​ដោយ​៖​ដា​រ៉ា​
​កំពង់ចាម​៖​នៅវេលា​ម៉ោង​២២ និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ ជិះ​ម៉ូតូ​ទៅបុក​រថយន្ត ពីក្រោយ ដែល​ធ្វើដំណើរ​ស្របគ្នា ពេញទំហឹង នៅលើ​ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម ។​
​លោក​វរសេនីយ៍ត្រី សាម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ ម៉ាក​SMX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ដល់​ពាក់កណ្តាល​ស្ពាន ក៍​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ឈ្មោះ ចក់ និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​លាភ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ចំណែកឯ​រថយន្ត ធន់​ធំ​មិនដឹង​ម៉ាក់​អ្វី​ទេ បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​នគរបាល​ឡើយ​។​
​សា​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​មន្ទីរពេទ្យ ដឹក​ទៅ​តំកល់​ក្នុង​សាល​រង់ចាំ​អាណាព្យាបាល​មក​ទទួលយក​ទៅ​បុណ្យ​តាម​ប្រពៃណី​៕

17555511_1851533321751896_1773503572_n17554978_1851533348418560_1346684499_n17505807_1851533338418561_350049232_n