សម្តេច ហ៊ុន សែន សន្យាផ្តល់ប្រាក់ខែដល់មន្ត្រីឃុំ/សង្កាត់ CPP ដែលធ្លាក់ឆ្នោត
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពិធីសំណេះសំណាល់ជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាជាសាធារណៈថា មន្ត្រីឃុំសង្កាត់ ខាងគណបក្សប្រជាជនកម្ពុជា ដែលបានបាត់បង់អសនៈរបស់ខ្លួននៅក្នុងការបោះឆ្នោតនាពេលខាងមុខ និងទទួលបានប្រាក់ខែពីគណបក្ស។
តាមលោក សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងបញ្ជាក់ដូចគ្នាដែរថា មន្ត្រីឃុំ/សង្កាត់ ដែលបាត់បង់អសនៈ នឹងទទួលបានប្រាក់ឧបត្ថម្ភពីគណបក្សស្មើគ្នានឹងប្រាក់ខែក្នុងមុខតំណែងមុនធ្លាក់ឆ្នោត ។ លោកថ្លែងថា អ្វីទាំងអស់នេះ ជាការគិតគូរនិងលើកស្ទួយចំពោះជីវភាពរបស់មន្ត្រី គណបក្សដែលបានខិតខំតស៊ូនាពេលកន្លងទៅ៕