សរុបអ្នកញៀនគ្រឿងញៀនទូទាំងប្រទេសមានជាង២ម៉ឺននាក់
រាជធានីភ្នំពេញ៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញរបាយការណ៍មួយ ដោយបានបញ្ជាក់ថា នៅឆ្នាំនេះ អ្នកប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេសមានចំនួន ២០៦២១នាក់ ក្នុងនោះអ្នកប្រើគ្រឿងញៀន ដែលមិនបានទៅទទួលសេវាព្យាបាលមានចំនួន ៩០២០នាក់ ស្មើនឹង៤៥.១២ភាគរយ ។ តាមរបាយការណ៍អ្នកប្រើប្រាស់គ្រឿងញៀន ដែលទៅបានសេវាព្យាបាល មានចំនួន ១១៦០១នាក់ ស្មើនឹង៥៦.២៥ភាគរយ នៃចំនួនអ្នកញៀនសរុប ។
យ៉ាងណាក៏ដោយមជ្ឈមណ្ឌលទូទៅបានបង្ហាញថា តួលេខអ្នកប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេសមានច្រើនជាងនេះ ខណដែលគ្រប់ភូមិ-ឃុំ សុទ្ធតែមានអ្នកប្រើប្រាស់គ្រឿងញៀន ខណដែលការបង្ក្រាបនៅមានកម្រិតនៅឡើយ៕