មណ្ឌលគិរី៖ជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដែន ជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
វត្ថុតាងល្មើសដែលត្រូវសមត្ថកិច្ចបរិស្ថានដកហូតរួមមាន រណារយន្ត ៣គ្រឿង, ម៉ូតូ៤គ្រឿង និងឈើប្រភេទលេខ១(សុក្រំនិងផ្ចឹក)ចំនួន ២០ដើមត្រូវបានកាប់រំលំ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបរិស្ថានបានយកវត្ថុតាងម៉ូតូ៤គ្រឿង ទៅរកទុកនៅស្នាក់ការម្រើច នៃដែនជម្រកសត្វព្រៃស្រែពក រីឯរណារយន្ត ៣គ្រឿងរក្សាទុកនៅមន្ទីរបរិស្ថាន។ចំណែកជនសង្ស័យជាជនជាតិវៀតណាម ទាំង៤នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕