ACU ចាប់ខ្លួនក្រឡាបញ្ជីម្នាក់ទៀតហើយរឿងពុករលួយ
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការឃាត់ខ្លួនឈ្មោះ ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធអំពើពុករលួយ ដោយទាមទារលុយក្រោមតុពីប្រជាពលរដ្ឋ ។
ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ហើយបាននាំខ្លួនមកសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ។
មន្ត្រី ACU បានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនឈ្មោះ ហង្ស សាមឿន ក្រឡា បញ្ជីតុលាការខេត្តបន្ទាយមានជ័យប្រាកដមែន ពាក់ព័ន្ធទាមទារលុយពីប្រជាពលរដ្ឋ ហើយខណនេះជនសង្ស័យកំពុងស្ថិតក្នុងការសួរនាំនៅឡើយ៕