បុរស​ម្នាក់​ទៅ​កាប់​ឈើ​សុ​ក្រម​នៅ​តំបន់​ព្រៃ​ឡង់​ត្រូវ​ឈើ​បាក់​រលំ​សង្កត់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2017 ក+ ក-

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ក្នុងចំណោម​ពីរ​នាក់ បន្ទាប់ពី​ពួក​អ្នក​ទាំងពីរ​នោះបាន​នាំគ្នា​ទៅ​អា​ឈើ​នៅ​ក្នង​តំបន់​ព្រៃ​ឡង់ ដោយសារតែ​ដើមឈើ​បាក់​រលំ​សង្កត់​ចំ រត់គេច​ពុំទាន់ ក្នុងនោះ​បុរស​ម្នាក់​អាយុ​ថ្លៃ​បាន​រួចផុតជីវិត ។​
​សេចក្តីរាយការណ៍​បន្ត​ថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការកាប់​ឈើ​សុ​ក្រម​ឃ្លុំ​ខាងលើ​ឈ្មោះ ម៉េង ឈុន​លេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​ក្តា ឧបសម្ព័ន្ធ​ភូម​ទន្សោង​ធ្លាក់ ឃុំ កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​វេលា​ម៉ោង ៣:៤០​នាទី ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ ។ បន្ទាប់ពី​ត្រូវបាន​ឈើ​បាក់​សង្កត់ ជនរងគ្រោះ​ត្រូវបាន​យកមក​ដល់ផ្ទះ ទើប​ស្លាប់ ព្រោះតែ​អាកា​រៈ​ត្រូវរបួស​ធ្ងន់ធ្ងរ​និង​មិនបាន​យកមក​ព្យាបាល​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា​។​
​ប្រភព​ព៌​ត័​មាន បាន​អះអាងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បងជីវិត​ទៅ​កាប់​ឈើ​គ្នា​ពីរ​នាក់ នៅតាម​តំបន់​ភូមិសាស្ត្រ​ខាងលើ ដើម្បី​រកប្រាក់​បន្តិចបន្តួច​មក​ផ្គត់​ផ្គង​គ្រួសារ ខណៈដែល​គ្រួសារ​របស់គាត់​មាន​បញ្ហា​ជីវភាព​ក្រីក្រ​លំបាក ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូនតូច​២​នាក់ មាន​អាយុ​៧​ឆ្នាំ​និង​១០​ឆ្នាំ ។
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិសាស្ត្រ​ខាងលើ​មួយ​ភាគ​ធំ​រស់​ពឹង​ការ​ស្រែ​ធ្វើ​ប្រវាស់​មេឃ និង​មួយចំនួនទៀត​មិនដឹង​រកមុខ​របរ​អ្វី​ច​ញ្ចឹ​ម​គ្រួសារ មានតែ​ចូល​ព្រៃ​កាប់​ឈើ​ស៊ីឈ្នួល ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត​និង​ផ្គត់ផ្គង់​ក្នុ​ជីវភាព​គ្រួសារ តែប៉ុណ្ណោះ ព្រោះ​កសិផល​ដែល​ធ្វើបាន​គ្មាន​ទីផ្សារ​លក់ ដោយ​ពឹង​តែ​ទូក​ប្រហុក​ខ្មែរឥស្លាម​ប៉ុណ្ណោះ៕

17571673_1851969771708251_93059597_o17577729_1851969755041586_2095277689_n