ប្អូនថ្លៃ​កាប់ និង​ខាំ​បងថ្លៃ​ជា​មន្ត្រីនគរបាល​បណ្តាល​ឲ្យ​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​អះអាងថា ខ្លួន​ជា​មន្ត្រីនគរបាល​ហើយ​ត្រូវ​ប្អូនថ្លៃ​របស់ខ្លួន​មិន​ខ្លាច​ថែមទាំង​បាន​កាប់​និង​ខាំ​រូបគាត់​បណ្តាលឱ្យ​រងរ​បួស​កដៃ​ទាំ​សងខាង​និង​មាន​ស្នាម​ខាំ​ក្រោម​ដោះ​ខាងស្តាំ​រួច​រត់​មកប្តឹង​នគរ​បាន​ប៉ុស្តិ៍​ចោមចៅ​ឱ្យជួយ​អន្តរាគមន៍​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៧​ស្ថិ​នៅក្នុង​ភូមិ​ព្រៃ​ល្វា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​
​បុរស​ដែល​អះអាងថា​ខ្លួន​ជា​មន្ត្រីនគរបាល​ហើយ​ត្រូវ​ប្អូនថ្លៃ​កាប់​និង​ខាំ​នោះ​មានឈ្មោះ​វ៉ាន់ ចាន់​រ៉ាវុធ អាយុ​៣៤​ឆ្នាំ​មុខរបរ​ជា​មន្ត្រីនគរបាល​ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ចំណែក​បុរស​ជា​ប្អូនថ្លៃ​មានឈ្មោះ​ឈុន លាង​ហេង​ហៅ​ផែន​អាយុ​៣៣​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​បុរសរងគ្រោះ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គាត់​បាន​ចូល​បន្ទប់ទឹក​ងូតទឹក​លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ប្អូនថ្លៃ​រូបនោះ​កាន់​កាំបិត​តាំង​តោ​ចូលទៅ​កាប់​និង​ខាំ​រូបគាត់​តែដោយសា​គាត់​មាន​កំលាំង​មាំមួន​គេច​និង​បាន​រើ​បម្រាស់​ទាន់ពេលវេលា​ទើប​មិន​បណ្តាលឱ្យ​ស្លាប់​ដោយ​គ្រាន់តែ​រងរបួស​កដៃ​ទាំងពីរ​និង​គល់​ដោះ​ខាងស្ដាំ​ដោយ​មុខកាំបិត​និង​ធ្មេញ​ដែល​ប្អូនថ្លៃ​កាប់​និង​ខាំ​ប៉ុណ្ណោះ​។​
​ជនរងគ្រោះ​បន្តថា ជនបង្ក​មិនសូវ​ត្រូវ​ជាមួយ​បងប្អូន​នោះទេ​ជាក់ស្តែង​រូបគាត់​និង​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ធ្លាប់បាន​ប្តឹងផ្តល់​គ្នា​ម្តង​ដែរ​កាលពីមុន​តែ​រឿងនេះ​កន្លងទៅ​យូ​ហើយ​។​ប៉ុន្តែ​ក្រោយមក​បាន​ត្រូវ​គ្នា​វិញ​និង​មិនដែល​មានទំនាស់​និង​គំនុំ​ជាមួយ​គាត់​ទៀតឡើយ តែ​មិនដឹង​ជា​យ៉ាងម៉េច​ទេ​បែរជា យក​កាំបិត​កាប់​គាត់ ពេល​កំពុង​នៅក្នុង​បន្ទប់ទឹក​ហើយ​ពេល​គាត់​ប្រវាយប្រតប់​វិញ​ក៏ត្រូវ​ជន​នោះ​ខាំ​ជាប់​គល់​ដោះ​ទៀត​រហូត​គាត់​ច្របាច់ក​ទើប​ជន​នោះ​លែង​ខាំ​ហើយ​រត់​គេចខ្លួនបាត់​តែម្ដង​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់​ពា​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បីឱ្យ​សមត្ថ​កិ​ច​ជួយ​អន្តរាគមន៍​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

17622894_1852409888330906_1045377037_o17622428_1852409871664241_109854855_o17622182_1852409924997569_1832572632_o