ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner ​កំពុង​សង្គ្រោះបន្ទាន់​នៅ​ស្វី​ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ហើយ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរ​ក្នុងប្រទេស​ស្វី​ស​។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​នេះ​។​
​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរពេទ្យ​គន្ធរ​បុ​ប្ជា​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថាបនិក មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner មិនអាច​បន្តសកម្មភាព​ដឹកនាំ មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​កម្ពុជា បាន​ទៀត​នោះទេ ខណៈ​លោក​បាន​បម្រើ​ការងារ ក្នុង​មន្ទីរពេទ្យ​សង្គ្រោះ​កុមារ​កម្ពុជា មួយ​នេះ អស់​រយៈពេល​២៥​ឆ្នាំ​ហើយ​។ ឥឡូវនេះ​លោក​មាន​អាយុ ៧០​ឆ្នាំ និង​កំពុងមាន​ជំងឺ​ជា​ទម្ងន់ មិនអាច​ដឹកនាំ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ទៀត​ទេ៕

162d8af81a1032343824fe4bc37ef862