មន្ត្រី CNRP ៥​រូប​នឹង​ជួប​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នា​រសៀល​នេះ​មន្ត្រី CNRP យ៉ាងតិច​៥​រូប នឹង​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​ហា​ផ្ទៃ ទាក់ទង​ការធ្វើ​សមាជ​វិសាមញ្ញ បោះឆ្នោត​ជ្រើសរើស ប្រធាន និង​អនុប្រធាន ចំនួន​៣​រូប ដែល​ក្រសួងមហាផ្ទៃ​អះអាងថា ផ្ទុយទៅនឹង​លក្ខន្តិកៈ របស់​គណបក្ស ដែល​បាន​តម្កល់ទុក នៅ​ក្រសួងមហាផ្ទៃ ។​
​តំណាង​ក្រសួងមហាផ្ទៃ មាន​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ លោក​ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ សមាគម និង​គណបក្សនយោបាយ និង​មន្ត្រី​មួយចំនួនទៀត​។ ចំណែក​សមាសភាព ខាង​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជាៈ លោក​យ៉ែម បុញ្ញឫទ្ធិ លោក​អេង ឆៃអ៊ាង លោក​ថាច់ សេដ្ឋា លោក​ផែង ហេង និង​លោកស្រី ម៉េង សុធា​រី ៕

ministryOfInterior_150202_meng