រដ្ឋាភិបាលយោធា​ថៃ​រៀបចំ​បង្កើត​ច្បាប់​ថែរក្សា​ការពារ​ព្រះពុទ្ធសាសនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2017 ក+ ក-

​បាងកក​៖​រដ្ឋាភិបាលយោធា​ថៃ​បាននិងកំពុង​រៀបចំ​ប​ង្កើ​ត​ច្បាប់​ថ្មី​មួយ​ដើម្បី​ជួយ​ថែរក្សា​ការពារ​ព្រះពុទ្ធសាសនា ដោយសារ​ប្រទេស​នេះ​យល់ថា ពុទ្ធសាសនា​ជាសរ​សរ​ទ្រូង​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សង្គម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។
​ការស្នើច្បាប់​នេះ​ឡើង​បន្ទាប់ មាន​បញ្ហា​ចម្រូងចម្រាស់​ជុំវិញ​វិស័យ​ពុទ្ធសាសនា ដែល​ប្រទេស​នេះ​ពលរដ្ឋ​៩៥% ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា ហើយ​ភាគច្រើន​នៃ​អ្នក​ទាំង​នោះបាន​ប្រឆាំង​និង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាលយោធា​ដែល​ឡើងកាន់​អំណាច​តាម​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០១៤ អនុវត្តន៍​លើ​ព្រះពុទ្ធសាសនា​។​
​ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ព្រះសង្ឃ​ជា​អ្នក​ជ្រើសរើស​ក្រុមប្រឹក្សា​គណៈសង្ឃ គឺមាន​សមាសភាព​៣​អង្គ​ក្នុងចំណោម​២៧​អាសនៈ​នៃ​គណៈកម្មាធិការ ចំណែក​សមាសភាព​ផ្សេងទៀត​មាន នាយករដ្ឋមន្ត្រី អគ្គមេបញ្ជាការ​នគរ​បាល និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ផ្សេងទៀត​ដែលមាន​ជំនាញ​ខាង​ពុទ្ធសាសនា​។​
​បើតាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​បង្ហាញ​ឈ្មោះ​បាន​ថ្លែងថា នៅក្នុង​ច្បាប់​ថ្មី​នោះ​នឹង​បង្កើតជា​គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ គាំទ្រ និង​ការពារ​ព្រះពុទ្ធសាសនា​ដែល​អាចមាន​ការបំពាន​បាន​។ ប៉ុន្តែ​ការរៀបចំ​បង្កើត​ច្បាប់​ថ្មី​នេះ​មិនទាន់មាន​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​។
​ទោះបីយ៉ាងណា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​ព្រះពុទ្ធសាសនា Mahamakut ព្រះ​តេជគុណ Metha Winairos មាន​ថេរ​ដិ​កា​ថា ច្បាប់​ថ្មី​នោះ​មិន​ជួយ​គាំទ្រ​ដល់​ព្រះសង្ឃ​ទេ គឺជា​ការដាក់​សម្ពាធ​លើ​ព្រះសង្ឃ​ទៅវិញ ដែលមាន​ចេតនា​បង្ខំ​ព្រះសង្ឃ ឲ្យ​គោរព និង ស្ថិតនៅក្រោម​បង្គាប់បញ្ជា​របស់​រដ្ឋាភិបាល ដែល​នេះ​មិនមែនជា​រឿង​ល្អ​ទេ​៕

1