ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព និង​លក្ខណៈ​បច្ចេកទេស​យានយន្ត​ក្នុង​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​រួម​និង​សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​និង​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​នៅតាម​យានដ្ឋាន និង​តាម​ចំណត រថយន្ត​តូចធំ​ក្នុង​ក្រុង​បាត់ដំបង​។​
លោក ហេង ប៊ុនលី ប្រធាន ការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩-៣១​ខែមីនា​ឆ្នាំ​២០១៧​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​រួមមាន​៖​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​យុទ្ធនាការ​ជា​លើក​ទី​៣​ក្នុងការ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ក៍​ដូចជា​ពិនិត្យ​ទៅលើ ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត​គ្រប់​ប្រភេទ​នៅតាម​យានដ្ឋាន​និង​តាម​ចំណតរថយន្ត​តូចធំ​ជាច្រើន​គោលដៅ​ផងដែរ​។
​លោក​បន្តថា ការចុះអនុវត្ត​ច្បាប់​រយះពេល​ពីរ​ថ្ងៃ​មកនេះ​ផងដែរ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅលើ​គោលដៅ​ចំនួន​៧​កន្លែង​នៅតាម​យានដ្ឋាន និង​ចំណតរថយន្ត​ទាំង​តូច​ទាំង​ធំ​ដោយ​ពិនិត្យ​លើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​និង​ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត​ពិសេស​ទៀត​នោះ​មន្ត្រី​ជំនាញ​ក៍បាន​នែរ​នាំទៅដល់​ម្ចាស់​រថយន្ត​តាក់ស៊ី​ក៍​ដូចជា​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​អោយ​ដាក់​ប្រព័ន្ធ​សុវត្ថិភាព​(​បំពង់​ពន្លត់អគ្គីភ័យ​)​នៅតាម​រថយន្ត​សំរាប់​ការពារ​ពេល​មាន​ទុស្សេ​ខ្សែភ្លើង​កើតឡើង​យើង​អាច​បាញ់​ពន្លត់​ទាន់ពេលវេលា​។​
លោក​បន្តទៀតថា ក្នុង​ការចុះ​អនុ​វត​រយៈពេល​២​ថ្ងៃ​មកនេះ​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ចំនួន​៥៥​គ្រឿង​ក្នុងនោះ​រថយន្ត​ធុន​ធំ​ចំនួន​៣៥​គ្រឿងក្នុង​ចំណោម​រថយន្ត​ទាំង​៥៥​គ្រឿង​មន្ត្រី​ជំនាញ​បាន​រកឃើញ រថយន្ត​គ្មាន​ប័ណ្ណបើកបរ​ចំនួន​១​គ្រឿង​។ ប្រើប្រាស់​ប័ណ្ណ​ថតចំលង​ចំនួន​៥​គ្រឿង​។ កាត់​ចង្អើរ​រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​។ កាត់​ទ្រុង​លើស​កម្ពស់​ចំនួន​២​គ្រឿង​។ កាត់​កន្ទុយ​ក្រោយ​រថយន្ត​តូច​ចំនួន​៣​គ្រឿង​។ ពិន័យ​រថយន្ត​សំបក​កង់​ប្រេះ​ចំនួន​១​គ្រឿង​។ ពិន័យ​រថយន្ត​ផុត​សុពលភាព​ឈៀក​ចំនួន​១​គ្រឿង​៕

17623069_1852852791619949_829798612_o17670382_1852852808286614_746600856_o 17692465_1852852814953280_869269551_o 17692642_1852852788286616_1275150703_o