ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ម្ចាស់ទីតាំងដេប៉ូលក់ប្រេងឥន្ទនៈ យ៉ីហោ LIM LONG អៃ សៀដហួរ បានដេកស្លាប់ ដោយមិនដឹងមូលហេតុ តែអ្វីដែលភ្ញាក់ផ្អើល ថៅកែហ្គារ៉ាសសាំងនោះបានស្លាប់ចែកឋានទៅកាន់សុគតិភព ដោយបានបន្សល់ទុកនូវអនស្សាវរីយ៍សាច់ញាតិ និងក្រុមគ្រួសារ។
តែអ្វីដែលគួរអោយចាប់អម្មរណ៍ទៀតនោះគឺសាច់ញាតិសពបានរារាំងអ្នកយកព័ត៌មាន ជាច្រើនអ្នក និងបានចាប់យកកាម៉េរ៉ា អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩បោកចោល ចាប់ក្របួចកអាវ អ្នកយកព័ត៌មាន Fresh News គម្រាម និងដេញចាប់អ្នកយកព័ត៌មានទូរទស្សន៍ ប៉ុស្តិ៍លេខ៨ HD TV ទៅវិញ ។ ចំណែកអ្នកសារព័ត៌មានច្រើនរូបទៀត រត់រួចផុតពីក្រញាំដៃស្អិត របស់សាច់ញាតិសព ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅ ដេប៉ូលក់ប្រេងឥន្ទនៈ LIM LONG តាមផ្លូវបេតុង ខាងត្បួងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សាកសពខាងលើមានឈ្មោះ អៃ សៀដហួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ដេប៉ូលក់ប្រេងខាងលើ ។ តាមប្រភពនៅកន្លែងកើតហេតុជនរងគ្រោះមានជម្ងឺប្រចាំកាយ លើសឈាម ច្រើនខែឆ្នាំមកហើយ រហូតដល់ ព្រឹកថ្ងៃកើតហេតុ ខណៈដែល លោកកំពុងសម្រាន្ត ស្រាប់តែដេកស្លាប់តែម្តង រួចសាច់ញាតិហាក់ដូចលាក់បាំងព័ត៌មានខ្លាំងណាស់ បានត្រឹមតែ រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងស្ងាត់ៗតែប៉ុណ្ណោះ។
ព័ត៌មានដែលម្ចាស់ទីតាំង ដេប៉ូលក់ប្រេងខាងលើ ដេកស្លាប់នៅមិនទាន់មូលហេតុច្បាស់នៅឡើយទេ។
ទង្វើររបស់សាច់ញាតិសព លោក អៃ សៀដ ហួរ ដែលបានចែកឋានទៅហើយ គឺសាច់ញាតិនោះបានបង្កើតអនុស្សាវរីយ៍ជាមួយអ្នកសារព័ត៌មានជូនលោកទៀត ។ ដោយឡែក អ្នកសារព័ត៌មានច្រើននាក់ទៀត បានរត់គេចរួច។
ក្រោយពី កើតរឿងអាស្រូវល្អក់កករ រវាងសាច់ញាតិនៃសព ជាមួយអ្នកសារព័ត៌មានហាក់បីដូចជាហួសហេតុពេកហើយ លោក អៃ សៀដហួរ បានដេកស្លាប់ហាក់មានអាថ៌កំបាំងអ្វីផ្សេងឬអ្វីទើបបានជា សាច់ញាតិលោក កាចជាងខ្លាទៅទៀត សកម្មភាពបែបនេះ ប្រសិនបើព្រលឹងវិញ្ញាណខ័ណ្ឌ លោកអៃ សៀដហួរ មើលឃើញ ក្រុមគ្រួសារលោកបញ្ចេញសកម្មភាពបែបនេះមកលើអ្នកសារពត៌មានវិញ នោះមិនដឹងថាអារម្មណ៍លោកយ៉ាងណាទេ ។ ដោយឡែក ក្រុមអ្នកសារព័ត៌មានដែលទទួលរងគ្រោះ ក៏កំពុងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសផងដែរ ដើម្បីរកយុត្តិធម៌៕